ការស៊ើបអង្កេតនៅប្រទេសកម្ពុជា

ក្រុមហ៊ុន Crystal Martin

ការផ្ដល់ប្រាក់ឈ្នួលទាបយ៉ាងរ៉ាំរ៉ៃក្នុងឧស្សាហកម្មវាយនភណ្ឌ ធ្វើឱ្យកម្មករនិយោជិតកាត់ដេរភាគច្រើនមិនមានសល់ប្រាក់សន្សំទាល់តែសោះនៅមុនពេលហៀបមានវិបត្តិជំងឺកូវីដ១៩។ ដោយហេតុថា រដ្ឋាភិបាលភាគច្រើនក្នុងបណ្ដាប្រទេសនាំចេញផលិតផលវាយនភណ្ឌ ផ្ដល់អត្ថប្រយោជន៍ពេលឥតមានការងារធ្វើតិចតួច ឬមិនផ្ដល់ទាល់តែសោះតែម្ដង ​រឿងតែមួយគត់ដែលនៅចន្លោះរវាងកម្មករនិយោជិតកាត់ដេរឥតមានការងារធ្វើជាមួយភាពក្រីក្រចំពោះមុខដែលអាចកើតមានចំពោះរូបកម្មការនីផ្ទាល់ និងគ្រួសាររបស់នាងគឺអត្ថប្រយោជន៍បញ្ចប់​​កិច្ចសន្យាមានកំណត់ជាកាតព្វកិច្ចដែលកម្មករនិយោជិតកាត់ដេរភាគច្រើនបានទទួលនៅពេលបញ្ឈប់ពីការងារ។

ការស្រាវជ្រាវដោយសមាគមសិទ្ធិកម្មករ (WRC) បង្ហាញឱ្យឃើញថាកម្មករនិយោជិតកាត់ដេរជាច្រើនដែលត្រូវបានបណ្ដេញចេញពីការងារក្នុងពេលការរាតត្បាតជំងឺជាសាកលមិនបានទទួលសំណងមួយផ្នែក ឬសំណងសារវ័ន្តទាំងស្រុងដែលខ្លួនត្រូវទទួលបាន ដោយរំលោភបំពានច្បាប់ និងកាតព្វកិច្ចសិទ្ធិការងារពីសំណាក់ម៉ាកយីហោ និងអ្នកលក់រាយដែលកម្មករនិយោជិតទាំងនោះបានដេរសម្លៀកបំពាក់ឱ្យ។ ​

[ឈ្មោះរោងចក្រ] គឺជារោងចក្រកាត់ដេរនាំចេញមួយក្នុងចំណោមរោងចក្រកាត់ដេរសម្រាប់នាំចេញទាំង៣១ ដែលត្រូវបានកំណត់ឃើញក្នុងរបាយការណ៍របស់ WRC មានចំណងជើងថា ត្រូវគេបណ្ដេញចេញពីការងារ រួចត្រូវគេប្លន់ ការចូលរួមសមគំនិតរបស់ម៉ាកយីហោសម្លៀកបំពាក់ នៅក្នុងការលួចប្រាក់ឈ្នួលក្នុងអំឡុងពេលមានជំងឺកូវីដ១៩  ដែលនៅជំពាក់កម្មករនិយោជិតចំពោះប្រាក់សំណងបញ្ចប់ការងារជាកាតព្វកិច្ចតម្រូវដោយច្បាប់គិតត្រឹមខែមេសា ឆ្នាំ២០២១។​

ក្នុងខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Crystal Martin បានបញ្ឈប់កម្មករនិយោជិតចំនួន ២០១៧នាក់។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងនេះនៅរង់ចាំទទួលប្រាក់សំណងដែលជំពាក់ដល់ពួកគាត់តាមផ្លូវច្បាប់ក្នុងចំនួនទឹកប្រាក់ ៣ ៩០៥ ០០០លានដុល្លារអាមេរិក។ ​

គ្រឹះស្ថានកាត់ដេរសម្លៀកបំពាក់របស់រោងចក្រ Crystal Martin (កម្ពុជា) Ltd.,មានទីតាំងនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រទេសកម្ពុជា គឺជាទីតាំងផលិតកម្មមួយក្នុងចំណោមទីតាំងផលិតកម្មទាំង២០ នៅក្នុងបណ្ដាប្រទេសទាំង៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Crystal International Group Limited ដែលមានជួលកម្មករនិយោជិតឱ្យធ្វើការចំនួន ៨០០០០នាក់។ ក្រុមហ៊ុន Crystal International ជាក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅ Bermuda និងធ្វើពាណិជ្ជកម្មនៅលើទីផ្សារភាគហ៊ុន ហុងកុង។ ក្រុមហ៊ុន Walmart បានទទួលស្គាល់នៅក្នុងអ៊ីម៉ែលមួយកាលពីខែមករា ឆ្នាំ២០២១ ផ្ញើជូនមកកាន់ ​WRC ដោយបញ្ជាក់ថាក្រុមហ៊ុន Crystal Martin គឺជាអ្នកផ្គត់ផ្គង់មួយរបស់ក្រុមហ៊ុន Walmart។ កំណត់ត្រានាំចូលបញ្ជាក់ឱ្យឃើញថា ម៉ាកយីហោនេះធ្វើអាជីវកម្មក្នុងក្រុមហ៊ុនមេរបស់រោងចក្រគឺ ​ក្រុមហ៊ុន Crystal International Group រួមមានទាំង Gap Inc., Third Love, និង Uniqlo ។

 

រោងចក្រ Gladpeer Garments Factory Ltd.

ក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន Gladpeer Garments បានបញ្ឈប់ការងារកម្មករនិយោជិតចំនួន ២០០០នាក់នៅពេលរោងចក្រនេះបិទទ្វារ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងអស់នេះនៅរង់ចាំប្រាក់សំណងដែលជំពាក់ពួកគេតាមផ្លូវច្បាប់ក្នុងចំនួនទឹកប្រាក់ ១ ៣៦៨ ០០០ដុល្លារអាមេរិក។ ​

រោងចក្រ Gladpeer Garments Factory Ltd., គឺជារោងចក្រដេរសម្លៀកបំពាក់មានទីតាំងនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីង ​សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា​ គឺជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន​ Gladpeer Development Ltd., ​​ ដែលមានដាក់ឈ្មោះក្រុមហ៊ុនAbercrombie & Fitch, H&M, Mango, និង Puma នៅលើគេហទំព័រថាជាអតិថិជនរបស់ខ្លួនក្នុងចំណោមអតិថិជនដទៃទៀត។  Gladpeer Development Ltd. ជាម្ចាស់កម្មសិទ្ធិរោងចក្រមួយទៀតក្នុងប្រទេសកម្ពុជា ​ (Anful Garments Factory Ltd.) និងរោងចក្រចំនួនពីរក្នុងប្រទេសចិន (នៅខេត្ត Dongguang និង Guangxi)។ បញ្ជីរាយឈ្មោះអ្នកផ្គត់ផ្គង់ ខែកក្កដា ឆ្នាំ២០២០ របស់ Next និងបញ្ជីរាយឈ្មោះអ្នកផ្គត់ផ្គង់សម្រាប់ខែមីនា ឆ្នាំ២០២០ របស់ក្រុម H&M មានរាយឈ្មោះក្រុមហ៊ុន Gladpeer Garments Factory (Cambodia) Ltd. ផងដែរ។ ក្រុមហ៊ុន Next បានប្រាប់ WRC នៅក្នុងខែធ្នូ ឆ្នាំ២០២០ថា​ ការបញ្ជូនទំនិញជើងចុងក្រោយពីរោងចក្រនេះមកឱ្យខ្លួន គឺនៅក្នុងខែមីនា ចំណែកក្រុមហ៊ុន​ H&M ប្រាប់ WRC ក្នុងខែមករា ឆ្នាំ២០២១ ថា បច្ចុប្បន្ន រោងចក្រនេះមិនស្ថិតនៅក្នុងចំណោមអ្នកផ្គត់ផ្គង់របស់ខ្លូននោះទេ ប៉ុន្តែក្រុមហ៊ុន H&M មិនបានបញ្ជាក់ថាតើក្រុមហ៊ុន​ Gladpeeer Garments ពីមុនមកគឺជាអ្នកផ្គត់ផ្គង់ ឬទេនោះឡើយ។ ប៉ុន្តែកំណត់ត្រានាំចូលបង្ហាញ​ថា មានការបញ្ជូនទំនិញនៅខែមិថុនា ឆ្នាំ២០១៩ ដោយរោងចក្រ Gladpeer Garments Factory (Cambodia) Ltd. នៅក្នុងសម្លៀកបំពាក់របស់ក្រុមហ៊ុន H&M មកកាន់សហរដ្ឋអាមេរិក។

 

រោងចក្រ Hana I Inc.

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ រោងចក្រ Hana I Inc. បានប្រកាសក្ស័យធន ហើយបានប្រកាសថាខ្លួននឹងត្រូវបិទទ្វារដោយអះអាងថាមានការខាតបង់ផ្នែកហិរញ្ញវត្ថុអាស្រ័យដោយការរាតត្បាតជំងឺជាសាកល។ រយៈពេល ៩ខែក្រោយមក កម្មករនិយោជិតចំនួន ៧៧៤នាក់ដែលរោងចក្រនេះបានបញ្ឈប់ការងារបានទទួលទឹកប្រាក់តែ ៦៥០០០ដុល្លារអាមេរិក ដោយក្នុងនោះគឺរួមមានទាំងការទូរទាត់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ ដែលពុំបានប្រើប្រាស់ និងមួយផ្នែកនៃប្រាក់ដែលរោងចក្រជំពាក់ពួកគេ ដោយសារតែរោងចក្រមិនបានផ្ដល់ការជូនដំណឺងជាមុនអំពីការបិទទ្វាររោងចក្រ។ រោងចក្រនៅជំពាក់ពួកគេចំនួន ១ ០១៥ ០០​ដុល្លារអាមេរិក។ ​

រោងចក្រ Hana I គឺជាកម្មសិទ្ធិរបស់ Hana Global, ដែលជា factory conglomerate បន្តមានប្រតិបត្តិការនៅក្នុងរោងចក្រដទៃទៀតចំនួន ៤ ដោយក្នុងនោះមានរោងចក្រចំនួនមួយក្នុងប្រទេសកម្ពុជា ចំនួនពីរក្នុងប្រទេសវៀតណាម និងចំនួនមួយនៅកូរ៉េខាងត្បូង។ បន្ថែមលើប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងផ្នែកដែលនៅខ្វះសម្រាប់ការបង់ប្រាក់ជំនួសការជូនដំណឹង រោងចក្រ​ Hana I មិនបានបង់ថ្លៃជំងឺចិត្តដែលជំពាក់កម្មករនិយោជិតនៅក្រោមច្បាប់របស់កម្ពុជានៅពេលក្រុមហ៊ុនមិនផ្ដល់ភស្ដុតាងបង្ហាញបុព្វហេតុត្រឹមត្រូវសម្រាប់ការបញ្ឈប់ប្រតិបត្តិការ ហើយនេះជាចំណុចមួយដែលក្រុមហ៊ុន Hana I ពុំបានធ្វើ។  ​

បន្ទាប់ពីមានការព្យាយាមចរចាដោយមិនជោគជ័យជាច្រើនជាមួយក្រុមហ៊ុនដើម្បីបានទទួលប្រាក់ឈ្នួលរបស់ខ្លួន កម្មករនិយោជិតបានស្វែងរកអន្តរាគមន៍ជាលក្ខណៈបុគ្គលពីសម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រីកម្ពុជា។ ពួកគេបានព្យាយាមដើរក្បួនទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានរាំងផ្លូវ។​

កម្មករនិយោជិតបានរាយការណ៍មកកាន់ ​ WRC ថា ពួកគេដេរឱ្យម៉ាកយីហោ Joe Fresh, The Children’s Place, Walmart, និង Zara។ កំណត់ត្រានាំចូលសម្រាប់ខែកក្កដា ឆ្នាំ២០២០ បង្ហាញឱ្យឃើញនូវការបញ្ជូនទំនិញឆ្ពោះទៅកាន់រោងចក្រមេរបស់ក្រុមហ៊ុន Joe Fresh ពោលគឺ បណ្ដាញផ្សារទំនើបកាណាដាឈ្មោះ Loblaw។ បន្ថែមលើនេះ ក្រុមហ៊ុន Gap បានបញ្ជាក់ទទួលស្គាល់ប្រាប់ដល់ ​ WRC ថា ខ្លួនទិញទំនិញពីរោងចក្រប៉ាក់ Hana Cambodia Inc., ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hana Global ផងដែរ។ ចំណុចនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Gap អាចស្ថិតក្នុងជំហរដើម្បីដាក់សម្ពាធឱ្យក្រុមហ៊ុន Hana Global ត្រូវបង់ប្រាក់សងទៅកម្មករនិយោជិត។

 

ក្រុមហ៊ុន Hong Sen Textile

 ក្រុមហ៊ុន Hong Sen Textile ដែលជារោងចក្រផ្គត់ផ្គត់ឱ្យក្រុមហ៊ុន Next ស្ថិតក្នុងខេត្តតាកែវ ប្រទេសកម្ពុជា បានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២០ នៅពេលដែលម្ចាស់រោងចក្របានគេចខ្លួនចេញពីប្រទេសកម្ពុជា។ កម្មករនិយោជិតជាង ៩០០នាក់ ត្រូវបានគេទុកចោល ដោយពុំបានទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យា និងសំណងបញ្ចប់កិច្ចសន្យាដទៃទៀតដែលត្រូវជំពាក់ពួកគេតាមផ្លូវច្បាប់ក្នុងទឹកប្រាក់សរុបប្រមាណ ៤៩៧ ៦៤៤ដុល្លារអាមេរិក។ ​

កម្មករនិយោជិតក្រុមហ៊ុន Hong Sen បានធ្វើការតវ៉ានៅតាមដងផ្លូវ។ Nop Sokha ជាកម្មករនិយោជិតធ្វើការនៅរោងចក្រនេះរយៈពេល ៧ឆ្នាំបាននិយាយថា “គេមិនផ្ដល់ប្រាក់ឈ្នួលឱ្យយើងទេ ប៉ុន្តែពួកយើងត្រូវមានការចំណាយផ្សេងៗ”។ ប្រធានផ្នែករដ្ឋបាលរបស់រោងចក្រឈ្មោះ Tang Heng បាននិយាយថា “ខ្ញុំមិនបានឃើញ [មេ] ទេ។ យើងព្យាយាមទំនាក់ទំនងទៅគាត់ ប៉ុន្តែទំនាក់ទំនងមិនបាន។ ដូច្នេះយើងចាត់ទុកថា គាត់បានរត់បាត់ហើយ។”  ​

ក្នុងខែតុលា កម្មករនិយោជិតក្រុមហ៊ុន Hong Sen បានទទួលទឹកប្រាក់ចំនួន ១៣៨ ៩៩៩ដុល្លារអាមេរិក ដែលលើសពី ១ ភាគ ៤ បន្ដិចនៃទឹកប្រាក់ដែលត្រូវបង់ពីនីតិវិធីនៃការលក់សម្ភារៈ និងឧបករណ៍ដែលនៅសេសសល់ក្នុងរោងចក្រនៅក្នុងពេលបិទទ្វា​រ។

ក្នុងខែមករា បន្ទាប់ពីមានការទំនាក់ទំនងពី BHRRC និងអង្គការក្រៅរដ្ឋាភិបាលកម្ពុជាឈ្មោះ CENTRAL ទៅកាន់ក្រុមហ៊ុន Next ធ្វើឱ្យក្រុមហ៊ុន Next បានផ្ដល់ការបង់វិភាគទាន “សប្បុរសធម៌” ទៅឱ្យកម្មករនិយោជិត។  ​ WRC បានប៉ាន់ប្រមាណថា ទឹកប្រាក់សរុបនៃភាគទាននេះគឺមានទឹកប្រាក់ ៣៥០០០ ដុល្លារអាមេរិក ស្មើនឹង ១០% នៃទឹកប្រាក់ជំពាក់ដែលត្រូវសង។ ជាចំណុចវិជ្ជមានដែលក្រុមហ៊ុន ​ Next បានទទួលខុសត្រូវមួយផ្នែក ប៉ុន្តែការទទួលស្គាល់ប្រកបដោយប្រសិទ្ធភាពនូវកាតព្វកិច្ចក្នុងការឆ្លើយតបចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយកម្មករនិយោជិតតាមរយៈការចូលរួមវិភាគទាន រួចហើយធ្វើការចូលរួមវិភាគទានក្នុងចំនួនតិចតួចបំផុតដែលអាចគ្របដណ្ដប់តែទៅលើបំណែកដ៏តូចនៃទឹកប្រាក់ជំពាក់ គឺជាកិច្ចខិតខំផ្នែកហិរញ្ញវត្ថុមិនគ្រប់គ្រាន់ទាល់តែសោះពីសំណាក់ក្រុមហ៊ុន  Next ដែលជាសាជីវកម្ម ត្រូវបានរាយការណ៍ថា មានចំណូលចំនួន ៦ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០។  ក្រុមហ៊ុន Next នៅតែត្រូវទទួលខុសត្រូវដូចមានចែងក្រោមបទដ្ឋានការងាររបស់ខ្លួនក្នុងការធានាឱ្យបានថា អតីតកម្មករនិយោជិតក្រុមហ៊ុន ​ Hong Sen ត្រូវទទួលបានទឹកប្រាក់ ៣២៣ ៦៤៥ដុល្លារអាមេរិក ដែលពួកគេរកបានពីការផលិតសម្លៀកបំពាក់ឱ្យក្រុមហ៊ុន Next ។

 

ក្រុមហ៊ុន Hulu Garment Co. Ltd.

ក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន Hulu Garment បានបញ្ឈប់កម្មករនិយោជិតចំនួន ១០០០នាក់។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងអស់នេះនៅរង់ចាំសំណងជំពាក់ពួកគេតាមផ្លូវច្បាប់ចំនួនទឹកប្រាក់ ​៣ ៦៣០ ០០០ដុល្លារអាមេរិក​។

ក្រុមហ៊ុន Hulu Garment Co. Ltd. គឺជារោងចក្រដេរសម្លៀកបំពាក់មានទីតាំងនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឈ្មោះ​ Win Garments មានមូលដ្ឋាននៅទីក្រុង Taipei ដែលជាក្រុមហ៊ុនជាម្ចាស់លើរោងចក្រ The One (Cambodia) Industries Ltd ផងដែរ។ ក្រុមហ៊ុន Adidas បានប្រាប់ WRC ថា ខ្លួនបានបញ្ចប់ទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន ​ Hulu ក្នុងខែសីហា ឆ្នាំ២០២០ (ខែមករា ឆ្នាំ២០២១ យោងតាមឯកសារក្នុងសំណុំឯកសារដែលមាននៅ WRC)។ ក្រុមហ៊ុន Amazon បានឈ្មោះក្រុម Hulu នៅក្នុងបញ្ជីរាយឈ្មោះអ្នកផ្គត់ផ្គង់របស់ខ្លួនសម្រាប់ខែតុលា ឆ្នាំ២០២០ និងវិច្ឆិកា ឆ្នាំ២០១៩។ កំណត់ត្រានាំចូលបញ្ជាក់អំពីការបញ្ជូនទំនិញទៅឱ្យ Macy ក្នុងខែមេសា ឆ្នាំ២០២០ ទៅឱ្យ Walmart ក្នុងខែមីនា ឆ្នាំ២០២០ និង LT Apparel Group ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០។ LT Apparel Group (កាលពីមុនឈ្មោះថា Lollytogs) គឺជាក្រុមហ៊ុនសម្លៀកបំពាក់កុមារដែលអភិវឌ្ឍ លក់ និងរកទីផ្សារសម្លៀកបំពាក់ម៉ាកយីហោដូចជា​ adidas Kids, Carhartt for Kids, និង French Toast ជាដើមសម្រាប់ហាងលក់រាយ។

 

ក្រុមហ៊ុន New Best Global Textile Co. Ltd.

ក្នុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន New Best Global Textile បានបញ្ឈប់កម្មករនិយោជិត ៥០០នាក់ពីការងារនៅពេលរោងចក្រនេះបិទទ្វារ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងនេះនៅរង់ចាំប្រាក់សំណងដែលជំពាក់ពួកគេតាមផ្លូវច្បាប់ចំនួន ៣០០ ០០០ដុល្លារអាមេរិក។ ​

ក្រុមហ៊ុន New Best Global Textile Co. Ltd. គឺជារោងចក្រដេរសម្លៀកបំពាក់មានទីតាំងនៅអាគារលេខទី ១២ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន ​​Roo Hsing Group បានគ្រប់គ្រងលើផលប្រយោជន៍នៅក្នុងរោងចក្រនេះដោយមានកៅអីចំនួនបីនៅក្នុងក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។ កំណត់ត្រានាំចូលបង្ហាញនូវការបញ្ជូនទំនិញរបស់ក្រុមហ៊ុន ​New Best ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ទៅឱ្យក្រុមហ៊ុន YM Inc. បញ្ជូនទៅក្រុមហ៊ុន ​Variety Wholesalers ក្នុងខែមករា ឆ្នាំ២០២០ និងបញ្ជូនទៅឱ្យក្រុមហ៊ុន​ Maurices ក្នុងខែមករា ឆ្នាំ២០២០ (បានទទួលក្នុងឆ្នាំ២០១៩ ដោយ OpCapita មកពី Ascena)។ ក្រុមហ៊ុន Primark បានបញ្ជាក់បា្រប់ WRC ថាខ្លួនបានទទួលការបញ្ជាទិញលើកចុងក្រោយរបស់ខ្លួនពីក្រុមហ៊ុន New Best Global Textile នៅខែកញ្ញា ឆ្នាំ២០១៩ ​ហើយរោងចក្រឈប់បានទទួលការអនុម័តឱ្យជាអ្នកផ្គត់ផ្គង់របស់ខ្លួននៅមុនពេលមានបញ្ហាកូវីដ១៩ ។  Primark ក៏បានអះអាងថា ម្ចាស់ដីរបស់ទីតាំងបានបង់ប្រាក់ឈ្នួលឱ្យកម្មករនិយោជិតអនុលោមតាមការតម្រូវរបស់ច្បាប់ក្នុងមូលដ្ឋាន។ ប៉ុន្តែ WRC បានរកឃើញថា កម្មករនិយោជិតបានទទួលតែផ្នែកខ្លះនៃប្រាក់សំណងបញ្ចប់ការងារដែលពួកគេត្រូវទទួលបានតាមច្បាប់ប៉ុណ្ណោះ។  ​

 

ក្រុមហ៊ុន Propitious (Cambodia) Garment Ltd.

ក្នុងខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន Propitious Garment បានបញ្ឈប់ការងារកម្មករនិយោជិត២៤០០នាក់។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងនេះនៅរង់ចាំប្រាក់សំណងដែលពួកគេត្រូវទទួលបានតាមច្បាប់ចំនួន ៣ ៤៣២ ០០០ដុល្លារអាមេរិក​។ ​

ក្រុមហ៊ុន Propitious (Cambodia) Garment Ltd., មានទីតាំងនៅផ្លូវលេខ២១ ភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា គឺមានទំនាក់ទំនងជាមួយក្រុមហ៊ុន​​ Tak Fook International Trading Ltd., ដែលជាអ្នកលក់ដុំសម្លៀកបំពាក់មានមូលដ្ឋាននៅទីក្រុងហុងកុង។ កំណត់ត្រានាំចូលបង្ហាញអំពីការបញ្ជូនទំនិញទៅឱ្យក្រុមហ៊ុន Artic Imports Ltd. ដែលមានមូលដ្ឋាននៅក្រុង Vancouver ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ទៅឱ្យក្រុមហ៊ុន Carter’s (OshKosh B’Gosh និង The Genuine Canadian Corporation) ក្នុងខែមករា និងខែមេសា ឆ្នាំ២០២០ និងទៅឱ្យក្រុមហ៊ុន PriceSmart ក្នុងខែមករា ឆ្នាំ២០២០។

 

ក្រុមហ៊ុន Sangwoo (Cambodia) Co. Ltd.

ក្នុងខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន Sangwoo បានបញ្ឈប់កម្មករនិយោជិតចំនួន ២៨០០នាក់ពីការងារ នៅពេលរោងចក្រនេះបិទទ្វារ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ កម្មករនិយោជិតទាំងអស់នេះនៅរង់ចាំប្រាក់សំណងដែលពួកគេត្រូវទទួលបានតាមច្បាប់ចំនួន ៥ ១៤៥ ៦០០ដុល្លារអាមេរិក។ ​

ក្រុមហ៊ុន Sangwoo (Cambodia) Co. Ltd., គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងនៅផ្លូវជាតិលេខ ៤ នៅភូមិត្រពាំងវែង​ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ​ Sangwoo មានការិយាល័យកណ្ដាលនៅទីក្រុង Bucheon ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន  Sangwoo  ប្រតិបត្តិការរោងចក្រចំនួន៤ ដទៃទៀតក្នុងប្រទេសចំនួន៣ ​ (ឥណ្ឌូនេស៊ី​ ហ្វីលីពីន និងវៀតណាម) រាយឈ្មោះក្រុមហ៊ុន C&A, Gap Inc., Inditex, Lands’ End, និង Walmart ជា “អតិថិជនជម្រើស”។  Gap បានប្រាប់ WRC នៅក្នុងលិខិតកាលពីខែមករា ឆ្នាំ២០២១ ខ្លួនបានផ្ទៀងផ្ទាត់ឃើញថា ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាត្រូវបានផ្ដល់ជូនទៅឱ្យកម្មករនិយោជិតតាមរយៈការពិនិត្យឡើងវិញលើកំណត់ត្រាបង់ប្រាក់ និងឯកសារដទៃទៀត។ ​ WRC បានរកឃើញថា កម្មករនិយោជិតបានទទួលការបង់ប្រាក់តែមួយផ្នែកប៉ុណ្ណោះ ហើយមិនបានទទួលសំណងជំងឺចិត្តដែលពួកគេត្រូវទទួលបានតាមច្បាប់កម្ពុជានោះទេ។  ​

 

ក្រុមហ៊ុន Dignity Knitter Ltd. និង Eco Base Ltd.

ក្រុមហ៊ុន Dignity Knitter Ltd. និង Eco Base Ltd. គឺជារោងចក្របងប្អូនក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរនេះផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Arcadia, Debenhams, John Lewis, Lidl, Mango, Marks & Spencer, Next, និង Urban Outfitters នៅមុនពេលរោងចក្រទាំងពីរនេះបិទទ្វារក្នុងខែមេសា ឆ្នាំ២០២០ ដោយបានបញ្ឈប់ការងារកម្មករនិយោជិតជាង ១១០០នាក់ និងមិនបានបង់ប្រាក់សំណងតាមច្បាប់ឱ្យពួកគេក្នុងទឹកប្រាក់ចំនួន ២,២លានដុល្លារអាមេរិក។ ​

កម្មករនិយោជិតក្នុងរោងចក្រទាំងនេះរាយការណ៍ថា ប្រាក់ឈ្នួលរបស់ពួកគេមានភាពយឺតយ៉ាវម្ដងហើយម្ដងទៀតក្នុងប្រតិបត្តិការរបស់រោងចក្ររយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការបង់ប្រាក់យឺតយ៉ាវចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០១៩។ បន្ទាប់ពីកម្មករនិយោជិតសង្កេតឃើញ ថ្នាក់គ្រប់គ្រងរោងចក្រដកម៉ាក់ស៊ីនចេញពីក្រុមហ៊ុន​ Dignity Knitter ក្នុងខែមករា ឆ្នាំ២០២០ កម្មករនិយោជិតមួយក្រុមមានចំនួន១០០នាក់បានចាប់ផ្ដើមដាក់វេនគ្នាការពារនៅពីមុខរោងចក្រ ពេញ ២៤ម៉ោង ដើម្បីបញ្ឈប់ការប៉ុនប៉ងបន្ដទៀតរបស់ថ្នាក់គ្រប់គ្រងក្នុងការយកឧបករណ៍ចេញ (ដែលអាចយកទៅលក់ យកប្រាក់មកបង់សងប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាក្នុងករណីបិទទ្វាររោងចក្រ)។ រោងចក្រទាំងពីរបានបញ្ឈប់ប្រតិបត្តិការជាផ្លូវការក្នុងខែមេសា។  ​

ក្រុមហ៊ុន Dignity Knitter និង Eco Base គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​ GTI Holdings ដែលចូលរួមពាក់ព័ន្ធផងដែរនៅក្នុងវិស័យប្រេង និងសេវាហិរញ្ញវត្ថុ។ ក្រុមហ៊ុន GTI Holdings ដែលជាក្រុមហ៊ុនជួញដូរសាធារណៈនៅលើទីផ្សារភាគហ៊ុនហុងកុង  គឺត្រូវបានសន្មតថា មានប្រាក់ដើម្បីបង់ឱ្យកម្មករនិយោជិតក្នុងចំនួនដែលនៅជំពាក់កម្មករនិយោជិត ​ប្រសិនបើក្រុមហ៊ុននេះមិនមានទេ អតិថិជនរបស់ក្រុមហ៊ុននេះច្បាស់ជាមាន។  ​

ក្នុងខែកុម្ភៈ ឆ្នាំ២០២១ តុលាការខេត្តកណ្ដាល បានមើលខុសត្រូវក្នុងការលក់ដូរឧបករណ៍ចេញពីរោងចក្រដែលបានបិទ។ ប្រាក់បានមកពីការលក់នឹងត្រូវយកទៅបែងចែកឱ្យកម្មករនិយោជិតចំនួន ១១២៩នាក់ដែលមិនបានទទួលប្រាក់ឈ្នួលតាំងពីពេលបិទទ្វាររោងចក្រមក។ បន្ទាប់ពីបែងចែកមូលនិធិយើងនេះហើយ គឺនៅជំពាក់កម្មករនិយោជិតចំនួន ៩៨០០០០ដុល្លារអាមេរិកទៀត។ ​

Sao Na ដែលមានអាយុ ៥១ ឆ្នាំ បានប្រាប់សារព័ត៌មានក្នុងស្រុកអំពីភាគខ្លះនៃទឹកប្រាក់ដែលនាងត្រូវបានទទួលនោះថា ​”ប្រាក់នេះមិនច្រើនទេ ប៉ុន្តែយើងគ្មានជម្រើសអ្វីផ្សេងឡើយ”។ គាត់បានបន្ថែមថា “ខ្ញុំគ្មានអារម្មណ៍អ្វីទេ។ ខ្ញុំរង់ចាំយូរហួសពេកហើយ”។ ​Chhoeut Rany អាយុ ៣៧ ឆ្នាំដែលបានធ្វើការងាររយៈពេល ១០ឆ្នាំមកហើយនៅក្រុមហ៊ុន ​Eco Base និយាយថាគាត់បានតស៊ូដើម្បីបំពេញសេចក្ដីត្រូវការជាមូលដ្ឋានរបស់គ្រួសារតាំងពីរោងចក្របិទទ្វារមកម្ល៉េះ “រួមទាំងចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃ​ និងឱ្យកូនទៅរៀន”។ គាត់បន្តថា​ “ពួកយើងរង់ចាំអស់ពេលមួយឆ្នាំហើយ”។   ​

ក្រុមហ៊ុន John Lewis បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលធនធានអាជីវកម្ម និងសិទ្ធិមនុស្ស (BHRRC) អំពីទំនាក់ទំនងរបស់ខ្លួនជាមួយ Eco Base ហើយក្រុមហ៊ុន Debenhams បានបញ្ជាក់​អំពីទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុន ​ Dignity Knitter។ ក្រុមហ៊ុន Next បានប្រាប់ WRC ថាខ្លួនបានឈប់រកស៊ីជាមួយ ​ Dignity Knitter ក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុននៅដាក់ឈ្មោះ Dignity Knitter នៅលើបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ដែលអាចរកបានជាសាធារណៈរបស់ខ្លួនក្នុងខែមករា ឆ្នាំ២០២០។ ក្រុមហ៊ុន ​Mango, Marks & Spencer និង Lidl ក៏បានដាក់ឈ្មោះរោងចក្រនេះនៅក្នុងបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់របស់ខ្លួនផងដែរក្នុងឆ្នាំ២០២០។ ស្លាកដែលកម្មករនិយោជិតប្រមូលបានពីរោងចក្រក៏បានកំណត់ឃើញថាក្រុមហ៊ុន ​Urban Outfitters គឺជាអ្នកបញ្ជាទិញនាពេលថ្មីៗនេះផងដែរ។

 

ក្រុមហ៊ុន Horizon Outdoor

WRC បានស៊ើបអង្កេតលើពាក្យបណ្ដឹងដែលកម្មករនៅរោងចក្រ Horizon Outdoor ក្នុងប្រទេសកម្ពុជាបានដាក់មកកាន់ WRC ហើយជាលទ្ធផលធ្វើឱ្យមានការដោះស្រាយយ៉ាងជោគជ័យលើការរំលោភបំពានលើការរំលោភបំពានក្រមការងារ និងក្រមរបស់សកលវិទ្យាល័យក្នុងខែសីហា ដល់ខែកញ្ញា ឆ្នាំ២០១៧។ នៅក្នុងពេលនោះ រោងចក្រ ​ Horizon Outdoor ត្រូវបានបើកបង្ហាញថា ជាផលិតករផលិតផលមានអាជ្ញាប័ណ្ណសាកលវិទ្យាល័យសម្រាប់ម៉ាកយីហោសាជីវកម្ម​ VF ​ (VF) JanSport ក៏ដូចជាផលិតផលមានអាជ្ញាប័ណ្ណ​មិនមែនជារបស់សាកលវិទ្យាល័យដទៃទៀតនៅក្រោម VF ដូចជា Vans, Eastpak, និង The NorthFace ។

ដូចមានរៀបរាប់លម្អិតក្នុងរបាយការណ៍ថ្មីនេះ WRC ធ្វើការក្នុងកិច្ចសហការជាមួយ VF បាន ទទួលជោគជ័យក្នុងការបំបាក់ការប៉ុនប៉ងពីសំណាក់ថ្នាក់គ្រប់គ្រងរោងចក្រក្នុងការបញ្ឈប់កម្មករនិយោជិតរបស់រោងចក្រជាង៥០នាក់ ដើម្បីសងសឹងអ្នកទាំងនោះ។ ក្នុងខែសីហា ឆ្នាំ២០១៧ ​WRC បានទទួលពាក្យបណ្ដឹងថា ថ្នាក់គ្រប់គ្រងនៅរោងចក្រ​ Horizon Outdoor បានបញ្ឈប់កម្មករនិយោជិតម្នាក់ដែលត្រូវបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យជាមន្ត្រីរបស់សហជីពដែលទើបត្រូវបានបង្កើតឡើងថ្មីៗ។ ការស៊ើបអង្កេតរបស់ WRC បានរកឃើញថា ការគំរាមកំហែងក្នុងការបញ្ឈប់កម្មករនិយោជិតទាំង៥០នាក់ និងការបញ្ឈប់មន្ត្រីសហជីពម្នាក់ដោយជោគជ័យធ្វើឡើងដោយរោងចក្រ ​Horizon Outdoor គឺបានបំពានច្បាប់កម្ពុជាផង និងបទដ្ឋានបទដ្ឋានការងារអន្តរជាតិផង (ហេតុនេះហើយ ក៏បានរំលោភបំពានដល់ក្រមប្រតិបត្តិរបស់សាកលវិទ្យាល័យផងដែរ)។ ​

WRC បានជួបជាមួយអ្នកតំណាងក្រុមហ៊ុន VF នៅក្នុងមូលដ្ឋាននៅប្រទេសកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងរោងចក្រ និងបានផ្ដល់អនុសាសន៍ឱ្យរោងចក្រ​ Horizon Outdoor ត្រូវទទួលយកនិយោជិតជាមន្ត្រីសហជីពឱ្យចូលមកកាន់តំណែងដើមរបស់ខ្លួននៅរោងចក្រវិញ ហើយត្រូវបើកប្រាក់រំលឹកសងគាត់វិញ ហើយត្រូវដកចេញនូវការប្រកាសរបស់ខ្លួនស្ដីពីការបញ្ឈប់កម្មករនិយោជិត ៥០នាក់ផ្សេងទៀតដែលនៅពុំទាន់បានបញ្ឈប់នៅឡើយ។ ក្រុមហ៊ុន ​Horizon Outdoor និង VF បានឆ្លើយតបភ្លាមៗ និងជាវិជ្ជមានចំពោះអនុសាសន៍របស់ WRC នៅដើមខែតុលា ឆ្នាំ២០១៧ រោងចក្រមិនត្រឹមតែទទួលយកនិយោជិតដែលបានឈប់ពីការងារ ឱ្យចូលធ្វើការងារវិញ ព្រមជាមួយការបង់ប្រាក់ឈ្នួលពេញឱ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដកផែនការរបស់ខ្លួនក្នុងការបញ្ឈប់កម្មករនិយោជិត៥០នាក់ផ្សេងទៀតផងដែរ។ ​

គោលវិធីប្រកបដោយការស្ថាបនាដែល VF បានបង្ហាញនៅក្នុងករណីជាក់លាក់មួយនេះ ក៏ដូចជានៅពេលក្រោយៗទៀតគឺជាលទ្ធផលដោយផ្ទាល់បានមកពីការចូលរួមជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនពីសំណាក់សហគមន៍សាកលវិទ្យាល័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ថ្វីបើ VF លែងជាអ្នកទទួលអាជ្ញាប័ណ្ណរបស់សាកលវិទ្យាល័យទៀតហើយក្ដី ប៉ុន្តែ WRC សង្ឃឹមថានឹងអាចមានកិច្ចសន្ទនាជាបន្តជាមួយក្រុមហ៊ុន VF ទាក់ទងជាមួយបញ្ហាសិទ្ធិការងារនៅក្នុងសង្វាក់ការផ្គត់ផ្គង់របស់ខ្លួនសម្រាប់ម៉ាកយីហោមិនមែនជារបស់សាកលវិទ្យាល័យ។ ​

 

ក្រុមហ៊ុន Cambo Yon Xing

WRC បានចេញរបាយការណ៍មួយស្ដីពីការដោះស្រាយការរំលោភបំពានសិទ្ធិការងារដោយជោគជ័យនៅរោងចក្រ Cambo Yon Xing Garment Co., Ltd., ដែលជារោងចក្រវាយនភ័ណ្ឌមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលបានបិទទ្វារកាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៦។ ដំណោះស្រាយចំពោះការរំលោភបំពានទាំងអស់នេះបានធានាឱ្យមានការទូរទាត់ប្រាក់នៅខែសីហា ឆ្នាំ២០១៦ ក្នុងទឹកប្រាក់ជិត ៩១០០០ដុល្លារអាមេរិកនៅក្នុងការផ្ដល់សំណងដែលមានចែងនៅក្នុងច្បាប់ជូនដល់និយោជិត៧៥នាក់ដែលជាមធ្យមគឺមានប្រាក់ឈ្នួលចំនួន៨ខែសម្រាប់កម្មករនិយោជិតម្នាក់ៗ។ ​

 

ក្រុមហ៊ុន I-Cheng (Cambodia) Co., Ltd.

ការវាយតម្លៃរបស់ WRC មកលើក្រុមហ៊ុន I-Cheng បានរកឃើញការរំលោភបំពាននៅក្នុងវិស័យស្ដីអំពី៖ (១) ប្រាក់ឈ្នួល និងម៉ោងការងារ រួមទាំងប្រាក់ឈ្នួលការសាកល្បងការងារដែលជាប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ និងការធ្វើការងារថែមម៉ោងដោយមិនស្ម័គ្រចិត្តខុសច្បាប់ (២) ការរើសអើងយេនឌ័រ រួមទាំងមានគោលនយោបាយចែងច្បាស់ក្នុងការជួលបុរសឱ្យធ្វើការក្នុងកិច្ចសន្យាមានរយៈពេលខ្លីជាងកិច្ចសន្យាដែលក្រុមហ៊ុនជួលស្ត្រី (៣) សេរីភាពសហជីព រួមទាំងការបង្កើតសហជីព និងការបង្ខំឱ្យចូលជាសមាជិកក្នុងសហជីពស្ថិតក្រោមការត្រួតត្រារបស់ក្រុមហ៊ុន ការកាត់ប្រាក់ភាគទានសហជីពដោយគ្មានការអនុញ្ញាតពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតដោយខុសច្បាប់ និងការបញ្ឈប់ការងារខុសច្បាប់ដើម្បីសងសឹងដល់កម្មករនិយោជិតក្នុងខែឧសភា ឆ្នាំ២០១៤ លើនិយោជិតចំនួន ២៤៣ នាក់ដែលជាសមាជិក​របស់សហជីពឯករាជ្យ (៤) ការឈប់សម្រាកឈឺមានប្រាក់ឈ្នួលដូចមានកំណត់ក្នុងច្បាប់ រួមទាំងការខកខានមិនបានបង់អត្ថប្រយោជន៍ជាការតម្រូវតាមច្បាប់ឱ្យនិយោជិត (៥) សុវត្ថិភាពការងារ និងសុខភាព រួមទាំងកម្រិតកម្ដៅក្ដៅហួសប្រមាណជាហេតុបង្កឱ្យនិយោជិតដួលសន្លប់ជាញឹកញាប់នៅពេលធ្វើការ។

 

ក្រុមហ៊ុន Kin Tai Garment

ក្រុមហ៊ុន Kin Tai គឺជាផលិតករសម្លៀកបំពាក់ជាកម្មសិទ្ធិរបស់ជនជាតិតៃវ៉ាន់ដែលមានជួលកម្មករនិយោជិតប្រមាណ៨០០នាក់ និងជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុនវាយនភ័ណ្ឌ ​5.11 Tactical ដែលទិញទំនិញដោយ City of Los Angeles។ ការវាយតម្លៃរបស់ WRC មកលើរោងចក្រ Kin Tai បានផ្ដួចផ្ដើមឡើងក្នុងខែមីនា ឆ្នាំ២០១៣ បានកំណត់ឃើញការរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរជាច្រើននៅក្នុងវិស័យស្ដីពី៖ (១) កិច្ចសន្យាការងារ រួមទាំងការជួលកម្មករនិយោជិតដោយប្រើកិច្ចសន្យារយៈពេលខ្លី និងកម្មករនិយោជិតម្ដងម្កាលដោយខុសច្បាប់ (២) ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ រួមទាំងការខកខានមិនបានផ្ដល់រង្វាន់ និងការឈប់សម្រាកដែលមានប្រាក់ឈ្នួលតាមការតម្រូវរបស់ច្បាប់ និង (៣) សុខភាព និងសុវត្ថិភាពការងារ រួមទាំងការខកខានមិនបានផ្ដល់ឧបករណ៍ការពារ​ដែលចាំបាច់សម្រាប់និយោជិត។ ​

បន្ទាប់ពីការស៊ើបអង្កេត WRC បានបញ្ជូនសំណៅការរកឃើញ និងអនុសាសន៍ទាក់ទងជាមួយការរំលោភបំពានទាំងអស់នេះទៅកាន់រោងចក្រ Kin Tai និងទៅកាន់រោងចក្រ 5.11 ផង ហើយរយៈពេលជាង៣ខែក្រោយមក WRC បានផ្ដល់ផែនការកែតម្រូវផ្អែកលើអនុសាសន៍ទាំងអស់នេះ ព្រមទាំងការពន្យល់បន្ថែមទៀតអំពីការរកឃើញរបស់ខ្លួនទាក់ទងជាមួយការប្រើប្រាស់កិច្ចសន្យាការងាររបស់ក្រុមហ៊ុនទៅឱ្យក្រុមហ៊ុន Kin Tai ។ ការប្រាស្រ័យទាក់ទងនាពេលក្រោយៗមកទៀតជាមួយកម្មករនិយោជិតរោងចក្របានបង្ហាញឱ្យឃើញថា ថ្វីបើក្រុមហ៊ុនបានអនុវត្តវិធានការកែតម្រូវមួយផ្នែកទាក់ទងជាមួយការរំលោភបំពានទាំងអស់នេះក្ដី ប៉ុន្តែនៅមានករណីសេសសល់ក្នុងការមិនអនុលោមតាម នៅក្នុងគ្រប់វិស័យជាកង្វល់ទាំងបី។ បន្ថែមលើនេះក្នុងខែមករា ឆ្នាំ២០១៤ WRC បានទទួលពាក្យបណ្ដឹងបន្ថែម ដែល​ WRC ធ្វើការស៊ើបអង្កេតនាពេលក្រោយមកទៀត ហើយបានរកឃើញថា ជាពាក្យបណ្ដឹងមានសុពលភាពទាក់ទងជាមួយការគុំគួន និងការបញ្ឈប់ការងារខុសច្បាប់លើកម្មករនិយោជិតចំនួនពីររូបដែលជាសកម្មជននៅក្នុងសហជីពរបស់រោងចក្រ ហើយម្នាក់ក្នុងចំណោមពីរនាក់នោះ បម្រើការងារជាប្រធានសហជីពជាប់ឆ្នោត។   ​ WRC បានសន្និដ្ឋានថាការបញ្ឈប់ទាំងនេះគឺមានលក្ខណៈជាការសងសឹក និងរំលោភបំពានសិទ្ធិកម្មករនិយោជិតស្ដីពីសេរីភាពសហជីពដែលត្រូវបានការពារនៅក្រោមច្បាប់របស់កម្ពុជា។ ​WRC បានប្រាស្រ័យទាក់ទងទៅកាន់រោងចក្រ Kin Tai អំពីការបញ្ឈប់នេះ ក៏ដូចជាការរកឃើញពីមុនមករបស់ខ្លួនស្ដីពីការរំលោភបំពានក្នុងខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមហ៊ុនពុំបានឆ្លើយតបដោយផ្ទាល់មកកាន់ WRC ទេ ប៉ុន្តែនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤  អង្គការ NGO កម្ពុជាមួយឈ្មោះ មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ បានជម្រាបបា្រប់មក WRC ថា ខ្លួនបានទទួលដំណឹងមកពីកម្មករនិយោជិតទាំងពីររូបនោះថា រោងចក្រ Kin Tai បានស្នើទទួលយកពួកគេទាំងពីរនាក់ឱ្យវិលត្រឡប់ទៅធ្វើការងាររបស់ខ្លួនវិញនៅរោងចក្រ និងបើកប្រាក់រំឭកឱ្យពួកគេ។ កម្មករម្នាក់ក្នុងចំណោមពីរនាក់ដែលជាប្រធានសហជីពត្រូវបានរាយការណ៍ថា បានទទួលយកការទទួលឱ្យធ្វើការវិញ និងការបើកប្រាក់រំឭក។ ចំណែកកម្មករនិយោជិតទីពីរ បានបដិសេធមិនព្រមវិលទៅរោងចក្រវិញទេ ប៉ុន្តែបានទទួលអត្ថប្រយោជន៍បញ្ឈប់ការងាររបស់ខ្លួន និងប្រាក់បើករំឭក។

 

ក្រុមហ៊ុន Canteran Apparel.

របាយការណ៍របស់ WRC មានចំណងជើងថា “Crackdown in Cambodia,”  ចុះថ្ងៃទី​​២៤​ ខែ​មិនា ឆ្នាំ២០១៤ រៀបរាប់លម្អិតអំពីការវាយប្រហារដែលបង្ករឱ្យគ្រោះថ្នាក់ដល់អាយុជីវិតធ្វើឡើងដោយកម្លាំងសន្តិសុខកម្ពុជាមកលើកម្មករនិយោជិតកាត់ដេរកម្ពុជាដែលជាអ្នកធ្វើការតវ៉ា។​ ចាប់ពីខែធ្នូ ឆ្នាំ២០១៣ មកកម្មករនិយោជិតបានតវ៉ាតាមដងផ្លូវដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាដោយនៅពេលនោះប្រាក់ឈ្នួលរបស់កម្ពុជាស្ថិតក្នុងលំដាប់ទាបជាងគេបំផុតទីពីរក្នុងចំណោមបណ្ដាប្រទេសនាំចេញសំលៀកបំពាក់សំខាន់ៗ។ ម្ចាស់រោងចក្រ និងរដ្ឋាភិបាលបានស្វាគមន៍បាតុកម្មទាំងនេះដោយការគាបសង្កត់។ ករណីកើតហេតុមួយបានកើតមាននៅរោងចក្រ Canteran Applarel factory កាលពីថ្ងៃទី ១៧ ខែមករា និងថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤។ អ្នកតំណាងសហជីពកម្ពុជាបានរាយការណ៍ថាយោធាជាង ១០០ នាក់បានប្រឈមមុខជាមួយកម្មករនិយោជិតនៅរោងចក្រដើម្បីបង្រ្កាបការតវ៉ាទាក់ទងជាមួយករណីរោងចក្រមិនបានបង់ប្រាក់រង្វាន់ដែលក្រុមហ៊ុនត្រូវបង់ឱ្យកម្មករនិយោជិកតាមផ្លូវច្បាប់។ យោធាបានបញ្ជាឱ្យកម្មករនិយោជិតត្រូវបញ្ឈប់ការតវ៉ារបស់ខ្លួនហើយគំរាមបាញ់អ្នកតំណាងសហជីពរបស់កម្មករនិយោជិតប្រសិនបើពួកគេមិនបញ្ឈប់ការតវ៉ានោះទេ។

 

ក្រុមហ៊ុន Yakjin Garment.

Yakjin Garment គឺជាម្ចាស់រោងចក្រកូរ៉េធំជាងគេបំផុតទី ៣ ក្នុងប្រទេសកម្ពុជា។ ថ្វីបើរោងចក្រនេះការិយាល័យកណ្ដាលនៅទីក្រុងសេអ៊ូលក្ដីប៉ុន្តែក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិកឈ្មោះ Carlyle Group បានទិញភាភហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុននេះកាលពី ខែធ្នូ ឆ្នាំ២០១៣។​

របាយការណ៍របស់ WRC  “Crackdown in Cambodia,” ចុះថ្ងៃទី​​២៤​ ខែ​មិនា ឆ្នាំ២០១៤​ រៀបរាប់លម្អិតអំពីការវាយប្រហារដ៏គ្រោះថ្នាក់ដែលបណ្ដាលឱ្យស្លាប់គ្រោះថ្នាក់ដល់អាយុជីវិតធ្វើឡើងដោយកម្លាំងសន្តិសុខកម្ពុជាមកលើកម្មករនិយោជិតកាត់ដេរកម្ពុជាដែលជាអ្នកធ្វើការតវ៉ា។​ ចាប់ពីខែធ្នូ ឆ្នាំ២០១៣ មកកម្មករនិយោជិតបានតវ៉ាតាមដងផ្លូវដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរិមាដោយនៅពេលនោះប្រាក់ឈ្នួលរបស់កម្ពុជាស្ថិតក្នុងលំដាប់ទាបជាងគេបំផុតទីពីរ ក្នុងចំណោមបណ្ដាប្រទេសនាំចេញសំលៀកបំពាក់សំខាន់ៗ។ ម្ចាស់រោងចក្រ និងរដ្ឋាភិបាលបានស្វាគមន៍បាតុកម្មទាំងនេះដោយការគាបសង្កត់។

ព្រិត្តិការណ៍ហិង្សាខ្លាំងក្លាបំផុតមួយបានកើតមាននៅរោងចក្រ Yakjin Garment ។ បើយោងតាមការរាយការណ៍ពីអង្គការសិទ្ធិមនុស្ស LICADHO បានបញ្ជាក់ថាកាលពីថ្ងៃទី ២ ខែមករា យោធាមកពីអង្គភាពយោធាពិសេសមានឈ្មោះថាកងពល ៩១១ បានមកដល់ខាងក្រៅរោងចក្រ Yakjin Garment ហើយបន្ថែមលើកាំភ្លើងអាកា ៤៧ និងដំបងឆក់របស់ប៉ូលិសតាមធម្មតាយោធាទាំងនេះមានបំពង់ទីបដែក, កាំបិត និងចំពាមដែលជាអាវុធបង្កគ្រោះថ្នាក់មានចេតនាដើម្បីសម្លាប់ បញ្ឈប់ និងបង្កឱ្យមានរបួសជាជាងជាឧបករណ៍របស់នគរបាលដែលត្រូវបានរៀបចំឡើងដើម្បីបំបែកហ្វូងបាតុករដោយមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ស្លាប់ (ដូចជាឧស្ម័នបង្ហៀទឹកភ្នែក ,ស្រ្ពៃយ៍ម្រេច "beanbag"round, ល)។​​  យោងតាមក្រុមសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាយោធាទាំងនេះបានធ្វើបាបអ្នកតវ៉ា វាយមនុស្សជាង ១០ នាក់រួមទាំងកម្មករនិយោជិតកាត់ដេរ, ព្រះសង្ឃ និងអ្នកសារព័ត៌មានផងដែរ។ យោងតាមសាក្សីម្នាក់បានឱ្យដឹងថាយោធាក៏បានចូលទៅក្នុងហាងកាហ្វេដែលកម្មករនិយោជិត និងអ្នកតវ៉ាមួយចំនួនបានរត់ទៅពួនផងដែរ។ យោធាបានវាយបុគ្គលិកស្រីម្នាក់របស់ហាងនោះរួចអូសសកម្មជនម្នាក់ចេញពីហាង និងចាប់ផ្ដើមវាយលើសកម្មជនរូបផងដែរ។ កងពល ៩១១ បានឃុំខ្លួនអ្នកតវ៉ាជាង ១០នាក់ហើយបន្ទាប់ពីនោះអ្នកតវ៉ាទាំងនោះត្រូវបានដឹកយកទៅកាន់ពន្ធនាគារដាច់ស្រយាល និងឃុំឃាំងដោយមិនឱ្យមានទំនាក់ទំនងជាមួយអ្នកខាងក្រៅអស់រយ:ពេលជាច្រើនថ្ងៃ។ នៅពេលរបាយការណ៍នោះត្រូវបានសរសេរបុគ្គលទាំងនោះគឺបន្តស្ថិតក្នុងការឃុំឃាំងហើយត្រូវបានគេបដិសេធមិនផ្ដល់ការថែទាំវេជ្ជសាស្ត្រគ្រប់គ្រាន់បើទោះបីជាមានការអំពាវនាវឱ្យមានការដោះលែងពួកគេ និងឱ្យមានការប្រព្រឹត្តប្រកបដោយមនុស្សធម៌ចំពោះអ្នកទាំងអស់នោះពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិក្ដី។

ក្រុមហ៊ុន Yakjin Garment បានទទួលស្គាល់ថាក្រុមហ៊ុនបានស្នើសុំឱ្យមានការឆ្លើយតបពីសំណាក់យោធាដើម្បីឆ្លើយតបចំពោះការតវ៉ាកើតមាននៅរោងចក្រនោះតែម្ដង។ នៅក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មាន អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថាក្រុមហ៊ុនអំពាវនាវឱ្យមានអន្តរាគមន៍ពីរយោធាតាមរយៈ “ការប្រើប្រាស់ចំណងទំនាក់ទំនងជាបុគ្គលរបស់ពួកគេជាមួយមន្ត្រីយោធា” “ដោយសារនគរបាលមិនសូវមានភាពឆ្លើយតប” ។

 

ក្រុមហ៊ុន Zongtex Garment Manufacturing.

ចាប់តាំងពីពេលចាប់ផ្ដើមការស៊ើបអង្កេតមួយឆ្លើយតបជាមួយបណ្ដឹងរបស់កម្មករនិយោជិក WRC បានចងក្រងជាឯកសារអំពីការរំលោភបំពាននានានៅរោងចក្រធំរបស់ Zongtex នៅជាយក្រុងភ្នំពេញប្រទេសកម្ពុជានិងរោងចក្រជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Zongtex ទី ២ នៅពោចិនតុងប្រទេសកម្ពុជាដែលហាក់ប្រតិបត្តិការជាអ្នកម៉ៅការបន្ត “លាក់បំពួន” សម្រាប់រោងចក្រធំក្នុងចំណោមការរំលោភបំពានដទៃទៀតលើក្រមប្រតិបត្តិរបស់សាកលវិទ្យាល័យក្រុមហ៊ុន Zongtex បានរំលោភបំពានច្បាប់កម្ពុជាទាក់ទងជាមួយកម្មករនិយោជិតក្រោមអាយុកំណត់ ការដកហូតការផ្ដល់ចំណងដែលជាការតម្រូវរបស់ច្បាប់ពីកម្មករនិយោជិត ការបង្ខិតបង្ខំឱ្យកម្មករនិយោជិតធ្វើការថែមម៉ោង និងការផ្ដល់ទឹកផឹកមិនស្អាតឱ្យកម្មករនិយោជិតដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់កម្មករនិយោជិត។ ក្រុមហ៊ុន Zongtex បានបដិសេធមិនសហការជាមួយ WRC និងជាមួយអាជ្ញាធរការងារកម្ពុជា។

 

ក្រុមហ៊ុន ​E Garment

WRC បានរកឃើញការរំលោភបំពានធ្ងន់ធ្ងរ និងជាបន្តបន្ទាប់ប្រព្រឹត្តដោយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន E Garment មកលើសិទ្ធិសហជីពរបស់កម្មករនិយោជិតខ្លួនដែលរោងចក្រ ក្រុមហ៊ុន VF និងអ្នកបញ្ជាដទៃ ទៀតរបស់រោងចក្រ E Garment ថ្វីបើមានការព្យាយាមយ៉ាងទូលំទូលាយក្នុងការបង្កឱ្យមានការចូលរួម WRC គឺបានខកខានក្នុងការដោះស្រាយម្ដងហើយម្ដងទៀត។

 

ក្រុមហ៊ុន June Textile Company (Gimmill Industrial, Pte Ltd.)

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១១​ ក្រុមហ៊ុន June Textile ដែលជារោងចក្រមួយនៅប្រទេសកម្ពុជាកាលពីដើមឡើយផលិតសំលៀកបំពាក់សាកលវិទ្យាល័យសម្រាប់ម៉ាកយីហោ Vantage Custom Classics, និងសំលៀកបំពាក់មិនមែនជារបស់សកលវិទ្យាល័យសម្រាប់ក្រុមហ៊ុន Russell Athletic, Carter’ (អ្នកផលិតសំលៀកបំពាក់ម៉ាកយីហោ OshKosh) និង H&M បានព្រមព្រៀងបង់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាតាមច្បាប់ដល់កម្មករនិយោជិក ៤០០០ នាក់ដែលបានបាត់បង់ការងាររបស់ខ្លួននៅពេលរោងចក្រត្រូវបានបំផ្លាញដោយអគ្គីភ័យនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១១។ ជាសំណាងល្អថ្វីបើអគ្គីភ័យមិនបានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរដល់និយោជិកក្ដីប៉ុន្តែរោងចក្រJune Textile បានបញ្ឈប់កម្លាំងការងារ និងអនុវត្តតាមច្បាប់កម្ពុជាព្រមទាំងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់កម្ពុជា បដិសេធមិនផ្ដល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដែលជាការត្រឹមត្រូវតាមច្បាប់។

WRC បានបង្កឱ្យមានការចូលរួមយ៉ាងទូលំទូលាយជាមួយអ្នកបញ្ជាទិញពីរោងចក្រ June Textile ព្រមទាំងក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះពោលគឺក្រុមហ៊ុន Gimmill Industrial Pte. Ltd., ដែលផលិតសំលៀកបំពាក់សម្រាប់ក្រុមហ៊ុន Gap និង Under Armour, ជាមួយកម្មករនិយោជិត និងអ្នកតំណាងឧស្សាហកម្មក្នុងប្រទេសកម្ពុជា និងជាមួយ ILO អស់ពេលជាច្រើនខែដោយជំរុញពួកគេឱ្យដាក់សម្ពាធមកលើក្រុមហ៊ុនដើម្បីផ្ដល់សំណងឱ្យបានសមស្របប្រដាល់អតីតកម្មកររបស់ខ្លួន។ នៅចុងខែកក្កដា ឆ្នាំ២០១១ ក្រុមហ៊ុន June Textile បានប្ដូរគោលជំហររបស់ខ្លួន និងប្ដេជ្ញាចិត្តបង់អត្ថប្រយោជន៍ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដូចមានកំណត់ដោយច្បាប់ក្នុងទឹកប្រាក់ប្រមាណ ២,៦លានដុល្លារ ឬថ្មើរ និង ៦០០-៧០០ ដុល្លា សម្រាប់និយោជិតម្នាក់គឺស្មើ និងប្រាក់ឈ្នួលរបស់កម្មករនិយោជិតប្រមាណ ៦ ខែ។ WRC នឹងបន្តពិនិត្យតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ដើម្បីធានាឱ្យបានថាម្ចាស់ក្រុមហ៊ុន June Textile ធ្វើតាមការប្ដេជ្ញាចិត្តរបស់ខ្លួនដោយផ្ដល់ប្រាក់សំណងដែលត្រូវសងតាមច្បាប់ទាំងអស់ទៅឱ្យអតីតនិយោជិតរបស់ខ្លួន។

 

ក្រុមហ៊ុន Darong Printing and Embroidery.

WRC សម្រេចបានការផ្ដល់សំណងយ៉ាងធំធេងទៅលើបញ្ហាគ្រោះថ្នាក់សុខភាព និងសុវត្ថិភាពការងារព្រមទាំងការរំលោភបំពានដទៃទៀតទៅលើក្រមប្រតិបត្តិរបស់សាកលវិទ្យាល័យនៅរោងចក្រ Darong Printing and Embroidery ក្នុងប្រទេសកម្ពុជា។ របាយការណ៍ការវាយតម្លៃរបស់យើងលើរោងចក្រនេះគឺមានភ្ជាប់មកជាមួយឯកសារនេះ។

WRC បានផ្ដួចផ្ដើមការស៊ើបអង្កេតរបស់ខ្លួននៅរោងចក្រ Darong បន្ទាប់ពីបានទទួលការចោទប្រកាន់ពីនិយោជិកថាមានការប៉ះពាល់ហួសប្រមាណជាមួយសារធាតុគីមីដែលត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការបោះពុម្ពលើក្រណាត់របស់រោងចក្រដែលបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរសម្រាប់កម្មករនិយោជិត។

ការសាកសួររបស់ WRC បានបញ្ជាក់ឲ្យឃើញថាមានវត្តមានគ្រោះថ្នាក់សុខភាពគួរជាទីកត់សម្គាល់នៅក្នុងរោងចក្រទោះយ៉ាងនេះក្ដីយើងមានរីករាយដោយអាចរាយការណ៍បានថាថ្នាក់គ្រប់គ្រងរបស់រោងចក្រ Darong បានធ្វើការក្នុងកិច្ចសហការជាមួយយើងដើម្បីអនុវត្តសកម្មភាពដំណោះស្រាយ និងអភិវឌ្ឍន៍គោលវិធីប្រកបដោយនិរន្តរភាព និងការធានាឱ្យមានកន្លែងធ្វើការប្រកបដោយសុវត្ថិភាព។

រោងចក្រ Darong ដែលផ្ដល់សេវ៉ា embellishment សម្រាប់សំលៀកបំពាក់ផលិតនៅរោងចក្រកាត់ដេរដទៃទៀតជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបានបើកបង្ហាញដោយក្រុមហ៊ុន Reebok ក្នុងឆ្នាំ ២០០៨ (ពេលការសាកសួររបស់ WRC ចាប់ផ្ដើម) ថាជាអ្នកផ្គត់ផ្គង់ឱ្យខ្សែសំលៀកបំពាក់មានសញ្ញាប័ណ្ឌសាកលវិទ្យាល័យម៉ាក “Heisman by Reebok”។​​  ម្យ៉ាងទៀតក៏មានសេចក្ដីរាយការណ៍ថារោងចក្រនេះក៏មានអតិថិជនមួយចំនួនទៀតដូចជា Columbia Sportswear, VF and Gap, Inc

ជាអតិថិជនរបស់ខ្លួនផងដែរ។​

យោងតាមរបាយការណ៍កំណត់ត្រារបស់យើងទាក់ទងជាមួយការអនុវត្តផ្នែកការងារ និងទំនាក់ទំនងការងាររបស់ខ្លួន ក្នុងទិដ្ឋភាពមួយចំនួនក្រុមហ៊ុន Darong គឺជារោងចក្រដែរអនុវត្តបានប្រសើរដែលយើងធ្លាប់បានជួបក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងនេះក្ដីប្រតិបត្តិការរបស់រោងចក្រនេះគឺរួមមានការបោះពុម្ពលើក្រណាត់ដែលមានការប្រើប្រាស់ល្បាយសារធាតុគីមីនិងសារធាតុកាវក្នុងចំនួនសន្ធឹកសន្ធាប់ហើយនៅមុនមានការវាយតម្លៃរបស់ WRC ថ្នាក់គ្រប់គ្រងក្រុមហ៊ុន Darong មិនចាត់វិធានការសមស្របដើម្បីការពារកម្មករនិយោជិតពីការប៉ះពាល់ជាមួយសារធាតុគីមីទាំងនោះទេ។

នៅរោងចក្រ Darong អ្នកសើបអង្កេតរបស់ WRC បានពើបប្រទះជាមួយរោងចក្រមួយ ដែលជារៀងរាល់ខែជិតពាក់កណ្ដាលនៃកម្លាំងការងាររបស់ខ្លួនត្រូវបានព្យាបាលនៅក្នុងគ្លីនិកសុខភាពក្នុងទីតាំងរោងចក្រផ្ទាល់ដោយភាគច្រើនពួកគេមានរោគសញ្ញាជាការប៉ះពាល់ជាមួយល្បាយសារធាតុគីមី។ កម្មករនិយោជិតនៅរោងចក្រនេះចាត់ចែងលើសារធាតុគីមីដែលមានសក្កានុពលមានគ្រោះថ្នាក់ខ្ពស់ប្រសិនបើមិនមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ឬក្នុងករណីមួយចំនួនពួកគេមិនទាំងបានទទួលព័ត៌មានជាមូលដ្ឋានអំពីសារធាតុគីមីដែលពួកគេកំពុងប៉ះពាល់លក់ទៀតផង។ និយោជិតជាច្រើនខ្វះឧបករណ៍ការពារជាមូលដ្ឋានដូចជាអាអាវពាក់ការពារប្រលាក់ ម៉េចជើងកវែង,​ ស្រោមដៃ និងម៉ាសឱ្យបានត្រឹមត្រូវផងដែរ។ ចរន្តខ្យល់ចេញចូលគឺមិនគ្រប់គ្រាន់។

ទោះយ៉ាងនេះក្ដីជាកិច្ចឆ្លើយតបចំពោះអនុសាសន៍កែតម្រូវលើកឡើងដោយ WRC ថ្នាក់គ្រប់គ្រងរោងចក្រនេះបានចាត់វិធានការយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាទាំងអស់នេះតាមរយៈការបំពាក់ឧបករណ៍បញ្ចេញចំហាយខ្យល់ និងឧបករណ៍ជំនួយចរន្តខ្យល់បន្ថែមទៀតនៅក្នុងបរិវេណដែលមានការប៉ះពាល់ជាមួយសារធាតុគីមីបើកឧបករណ៍ការពារថ្មីៗឱ្យកម្មករនិយោជិត និងកែលម្អបរិក្ខារបស់ខ្លួនដើម្បីផ្ដល់ការព្យាបាលដល់និយោជិតដែលពើបប្រទះជាមួយសារធាតុគ្រោះថ្នាក់។ សំខាន់ជាងនេះក្រុមហ៊ុន និងសហជីពដែលតំណាងឱ្យកម្មករនិយោជិតរបស់រោងចក្រក៏បានសហការនៅក្នុងការបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាពរួមគ្នាដោយរួមមានសមាសភាពសមាជិកមកពីថ្នាក់គ្រប់គ្រង និងអ្នកតំណាងកម្មករនិយោជិតដែលបានជាប់ឆ្នោត។ WRC ជឿជាក់ថាគណៈកម្មការនេះអាចដើរតួនាទីដ៏ចាំបាច់ក្នុងការធានាថាកម្មករនិយោជិតគ្រប់រូប និងថ្នាក់គ្រប់គ្រងបានទទួលព័ត៌មានត្រឹមត្រូវអំពីបញ្ហាផ្នែកសុខភាពនិងសុវត្ថិភាពហើយរោងចក្រអាចធានា និងស្ថាបនាបន្ថែមទៀតដោយផ្អែកលើការកែលម្អ

ដែលសម្រចបានមកដល់បច្ចុប្បន្ន។

WRC និងបន្តពីនិត្យតាមដានបរិស្ថានការងារ និងធ្វើការជាមួយថ្នាក់គ្រប់គ្រងរោងចក្រដើម្បីបំពេញការអនុវត្តអនុសាសន៍របស់ WRC​​ ឱ្យបានពេញលេញ។

 

រោងចក្រ New Wide Garment Cambodia

ការវាយតម្លៃរបស់ WRC លើរោងចក្រ New Wide Garment បានផ្ដួចផ្ដើមក្នុងខែតុលា ឆ្នាំ២០០៧ ដោយបានកំណត់ឃើញមានបញ្ហារំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរជាច្រើនក្នុងវិស័យសេរីភាពសហជីព សិទ្ធិស្ត្រី ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ និងសុខភាព និងសុវត្ថិភាពការងារ។ មានការសម្រេចបានវឌ្ឍនភាពគួរជាទីកត់សម្គាល់។ នៅចុងខែកុម្ភៈ ឆ្នាំ២០០៨ រោងចក្របានព្រមព្រៀងទទួលយកអ្នកតំណាងកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ការងារជាការសងសឹកសម្រាប់កិច្ចខិតខំរបស់នាងក្នុងការចងក្រងសហជីព និងនាំបណ្ដឹងទៅកាន់ថ្នាក់គ្រប់គ្រងឱ្យវិលត្រឡប់ចូលធ្វើការងារវិញ។ ការកែលម្អដទៃទៀតរួមមានដូចជា ការកែតម្រូវលើទម្លាប់នៃការរើសអើងអ្នកមានផ្ទៃពោះ ដោយក្នុងនោះរួមមានទាំងការផ្ដល់សំណងដល់កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ការងារដោយសារតែមានផ្ទៃពោះ និងការលុបបំបាត់ការរឹតបន្ដឹងលើលទ្ធភាពរបស់កម្មករនិយោជិតក្នុងការទៅប្រើប្រាស់បង្គន់ និងគ្លីនិកសុខភាពរបស់រោងចក្រ។ តាមការកត់សម្គាល់របស់របាយការណ៍បានបញ្ជាក់ថា ការរំលោភបំពានជាច្រើនគឺនៅសេសសល់ពុំទាន់ដោះស្រាយនៅឡើយ រួមទាំងការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីមិនសមស្របរបស់រោងចក្រសម្រាប់គ្រប់និយោជិតទាំងអស់។  ​WRC នឹងនៅបន្ដចូលរួមលើករណីនេះដើម្បីបន្តដាក់សម្ពាធឱ្យមានការដោះស្រាយយ៉ាងពេញលេញលើបញ្ហានេះ និងបញ្ហាដទៃទៀត។ រោងចក្រ​ New Wide Garment គឺជាអ្នកផ្គត់ផ្គង់ឱ្យផលិតផលឯកសណ្ឋាននិយោជិតរបស់​ Williamson-Dickie ដែលត្រូវបានទិញដោយ the City of Los Angeles ។ WRC ចាប់ផ្ដើមធ្វើការជាមួយ​ Los Angeles នៅចុងឆ្នាំ២០០៦ ដើម្បីជួយជ្រោមជ្រែងក្នុងការអនុវត្ត និងជម្រុញក្នុងការអនុវត្ត និងជម្រុញការអនុវត្ត “សេចក្ដីបញ្ជាលទ្ធកម្មដោយមានការកេងប្រវ័ញ្ចញើសឈាម” របស់ក្រុមនេះ។ ក្រុមហ៊ុន  New Wide គឺជាការស៊ើបអង្កេតរោងចក្រទី១ របស់ WRC ជាផ្នែកមួយនៃការងារនេះ។ រោងចក្រនេះក៏ជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ឱ្យអាជ្ញាប័ណ្ណសាកលវិទ្យាល័យ​ Holloway Sportswear ដែលបានចាប់ផ្ដើម បើកបង្ហាញអំពីរោងចក្រនេះថាជាប្រភពមួយនៃផលិតផលមានម៉ាកយីហោសាកលវិទ្យាល័យនៅដើមខែមករា ឆ្នាំ២០០៨។ ​

 

រោងចក្រ PCCS Garment

WRC បានផ្ដួចផ្ដើមការវាយតម្លៃលើរោងចក្រ PCCS Garment ជាកិច្ចឆ្លើយតបជាមួយពាក្យបណ្ដឹងរបស់កម្មករនិយោជិតដែលចោទប្រកាន់អំពីការរំលោភបំពានក្នុងវិស័យសុខភាព និងសុវត្ថិភាពការងារ​ ក៏ដូចជាការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីច្រើនហួសប្រមាណ។ ទាក់ទងជាមួយកិច្ចសន្យារយៈពេលខ្លីនេះ ការស៊ើបអង្កេតរបស់ ​WRC បានរកឃើញថា​ រោងចក្រ PCCS Garment បានចាប់ផ្ដើម ក្នុងឆ្នាំ២០០៣ ដោយជួលនិយោជិតផ្នែកផលិតកម្មថ្មីទាំងអស់ប្រើប្រាស់កិច្ចសន្យាបណ្ដោះអាសន្នរយៈពេល ២ ឬ៣ខែ។ នៅពេលកិច្ចសន្យាដល់កាលកំណត់ កម្មករនិយោជិតត្រូវបានណែនាំឱ្យឈប់សម្រាបពីរោងចក្ររយៈពេលជាច្រើនថ្ងៃ ហើយពេលពួកគេវិលត្រឡប់មកវិញ ពួកគេបានទទួលកិច្ចសន្យារយៈពេលខ្លីថ្មីមួយ ព្រមជាមួយលេខកូដសម្គាល់អត្តសញ្ញាណនិយោជិតថ្មី។ ការអនុវត្តនេះគឺស្មើនឹងការចាត់ចំណាត់ប្រភេទនិយោជិតផលិតកម្មអចិន្ត្រៃយ៍ក្នុងចំនួនច្រើនឱ្យខុសប្រភេទទៅជាពលករកិច្ចសន្យារយៈពេលខ្លី គឺបានប៉ះពាល់ធ្វើឱ្យជាការបដិសេធសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើនដែលកម្មករនិយោជិតទាំងអស់នេះ ត្រូវមានសិទ្ធិទទួលបាននៅក្រោមច្បាប់កម្ពុជា និង​ក្រមប្រតិបត្តិរបស់សាកលវិទ្យាល័យ។ ការប្រើប្រាស់បំពានលើការរៀបចំពលកម្មតាមកិច្ចសន្យាទាំងនេះ ក្លាយជារឿងសាមញ្ញកាន់តែច្រើនឡើងនៅក្នុងរោងចក្រនាំចេញសម្លៀកបំពាក់ជាច្រើន ហើយគឺជាកង្វល់ ជាពិសេសចំពោះការពិនិត្យតាមដានសិទ្ធិការងារ។ ​

ការវាយតម្លៃក៏បានកំណត់ឃើញការរំលោភបំពានក្នុងវិស័យសុខភាព និងសុវត្ថិ​ភាព ការបៀតបៀន និងការប្រើប្រាស់បំពាន និងអត្ថប្រយោជន៍ដែលត្រូវបានកំណត់ដោយច្បាប់។ រោងចក្រ PCCS Garment បានកែលម្អមានវឌ្ឍនភាពជាច្រើនក្នុងវិស័យនីមួយៗខាងលើ។ ចំណុចគួរជាទីកត់សម្គាល់ទាក់ទងជាមួយបញ្ហាកិច្ចសន្យារយៈពេលខ្លី រោងចក្របានព្រមព្រៀងកាលពីឆ្នាំទៅថានឹងបញ្ឈប់ការអនុវត្តក្នុងការប្រើប្រាស់កិច្ចសន្យាបណ្ដោះអាសន្នសម្រាប់កម្មករនិយោជិតអចិន្ត្រៃយ៍សម្រាប់ផលិតកម្ម។ តាំងពីពេលនោះមក រោងចក្របានបង្វែរកិច្ចសន្យារយៈពេលខ្លីភាគច្រើន ទៅជាកិច្ចសន្យាការងារទៀងទាត់ដែលផ្ដល់លទ្ធផលធ្វើឱ្យមានការកែលម្អប្រកបដោយអត្ថន័យលើប្រាក់ឈ្នួល អត្ថប្រយោជន៍ និងសន្ដិសុខការងារសម្រាប់កម្មករនិយោជិតប្រមាណ ១០០០នាក់ដែលត្រូវបានចាត់ប្រភេទខុសថាជាពលករកិច្ចសន្យា។ រោងចក្រក៏បានកែលម្អគួរជាទីកត់សម្គាល់បញ្ហាសុខភាព និងសុវត្ថិភាពដែលត្រូវបានកំណត់ឃើញដោយការវាយតម្លៃ និងបានចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ពាក្យសម្ដីរំលោភបំពានពីសំណាក់ប្រធានក្រុម។ ​

 

រោងចក្រ Beauty Silk Screening

​ WRC បានផ្ដួចផ្ដើមការវាយតម្លៃលើរោងចក្រ PCCS Garment ជាកិច្ចឆ្លើយតបជាមួយពាក្យបណ្ដឹងរបស់កម្មករនិយោជិតដែលចោទប្រកាន់អំពីការរំលោភបំពានក្នុងវិស័យសុខភាព និងសុវត្ថិភាពការងារ ក៏ដូចជាការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីច្រើនហួសប្រមាណ។

 

រោងចក្រ Suntex

WRC បានធ្វើការវាយតម្លៃគ្រាអាសន្នមួយនៅរោងចក្រ Ocean Sky ដោយក្នុងនោះ​រួមមានទាំងរោងចក្រBright Sky, រោងចក្រ Suntex និងរោងចក្រ Rainbow Screen Printing នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការវាយប្រហារដោយហិង្សាមកលើអ្នកតំណាងសហជីពលេចធ្លោរ។ ប្រធានសហជីពសេរីកម្មករកម្ពុជា  ​(FTUWKC) បានរងការវាយប្រហារយ៉ាងព្រៃផ្សៃពីបុរសមួយក្រុមដែលមានបំពង់ទីបដែក និងកំណាត់ឈើ ហើយបានជួបប្រទះការវាយប្រហារបន្ថែមទៀត។ មិនថាអំពើហិង្សានេះត្រូវបានប្រព្រឹត្តជាកិច្ចគាំទ្រដល់ថ្នាក់គ្រប់គ្រងរោងចក្រ ឬមិនមែនក្ដី ប៉ុន្តែសកម្មភាពនេះ បានផ្ដល់លទ្ធផលគួរឱ្យព្រឺឆ្អឹងខ្នងជាខ្លាំងមកលើសមត្ថភាពរបស់កម្មករនិយោជិតក្នុងការអនុវត្តសិទ្ធិសមាគមរបស់ខ្លួន។ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត ​ WRC បានផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងរោងចក្រ Bright Sky ត្រូវបញ្ឈប់និយោជិតម្នាក់ដែលបានគំរាមកំហែងដល់កម្មករនិយោជិត និងផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងត្រូវកែលម្អសន្ដិសុខជុំវិញច្រកចូលរោងចក្រដើម្បីធានាសុវត្ថិភាពរបស់កម្មករនិយោជិតនៅពេលចាកចេញពីរោងចក្រក្រោយពេលមេឃងងឹត។ ថ្វីបើថ្នាក់គ្រប់គ្រងពិតជាបានអនុវត្តការផ្លាស់ប្តូរទាំងអស់នេះ ហើយអំពើហិង្សាបានស្ងប់ស្ងាត់ទៅវិញក្នុងអំឡុងពេលនេះក្ដី ប៉ុន្តែនៅខែសីហា ថ្នាក់គ្រប់គ្រងបានលុបចោលដោយខុសច្បាប់នូវកិច្ចសន្យារបស់កម្មករនិយោជិតអចិន្ត្រៃយ៍ចំនួន ៦៥០នាក់។ ជាកិច្ចឆ្លើយតបជាមួយការលុបចោលកិច្ចសន្យាការងាររបស់កម្មករនិយោជិតដោយខុសច្បាប់នេះ សហជីពបានធ្វើកូដកម្ម ហើយរោងចក្រត្រូវបានរឹបអូសដោយការផ្ទុះអំពើហិង្សា ដែលមួយផ្នែកគឺជាការប្រព្រឹត្តរបស់នគរបាល។ ​WRC បានបន្តស្វែងរកការជួយជ្រោមជ្រែងពីអ្នកបញ្ជាទិញ ហើយកំពុងប្រាស្រ័យទាក់ទងជាបន្តជាមួយថ្នាក់គ្រប់គ្រងរោងចក្រ។ ​

 

រោងចក្រ Rainbow Screen Printing

WRC បានធ្វើការវាយតម្លៃគ្រាអាសន្នមួយនៅរោងចក្រ Ocean Sky ដោយក្នុងនោះ​រួមមានទាំងរោងចក្រBright Sky, រោងចក្រ Suntex និងរោងចក្រ Rainbow Screen Printing នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការវាយប្រហារដោយហិង្សាមកលើអ្នកតំណាងសហជីពលេចធ្លោរ។ ប្រធានសហជីពសេរីកម្មករកម្ពុជា  ​(FTUWKC) បានរងការវាយប្រហារយ៉ាងព្រៃផ្សៃពីបុរសមួយក្រុមដែលមានបំពង់ទីបដែក និងកំណាត់ឈើ ហើយបានជួបប្រទះការវាយប្រហារបន្ថែមទៀត។

 

រោងចក្រ Bright Sky

WRC បានធ្វើការវាយតម្លៃគ្រាអាសន្នមួយនៅរោងចក្រ Ocean Sky ដោយក្នុងនោះ​រួមមានទាំងរោងចក្រBright Sky, រោងចក្រ Suntex និងរោងចក្រ Rainbow Screen Printing នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការវាយប្រហារដោយហិង្សាមកលើអ្នកតំណាងសហជីពលេចធ្លោរ។ ប្រធានសហជីពសេរីកម្មករកម្ពុជា  ​(FTUWKC) បានរងការវាយប្រហារយ៉ាងព្រៃផ្សៃពីបុរសមួយក្រុមដែលមានបំពង់ទីបដែក និងកំណាត់ឈើ ហើយបានជួបប្រទះការវាយប្រហារបន្ថែមទៀត។ មិនថាអំពើហិង្សានេះត្រូវបានប្រព្រឹត្តជាកិច្ចគាំទ្រដល់ថ្នាក់គ្រប់គ្រងរោងចក្រ ឬមិនមែនក្ដី ប៉ុន្តែសកម្មភាពនេះ បានផ្ដល់លទ្ធផលគួរឱ្យព្រឺឆ្អឹងខ្នងជាខ្លាំងមកលើសមត្ថភាពរបស់កម្មករនិយោជិតក្នុងការអនុវត្តសិទ្ធិសមាគមរបស់ខ្លួន។ ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀត ​ WRC បានផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងរោងចក្រ Bright Sky ត្រូវបញ្ឈប់និយោជិតម្នាក់ដែលបានគំរាមកំហែងដល់កម្មករនិយោជិត និងផ្ដល់អនុសាសន៍ឱ្យថ្នាក់គ្រប់គ្រងត្រូវកែលម្អសន្ដិសុខជុំវិញច្រកចូលរោងចក្រដើម្បីធានាសុវត្ថិភាពរបស់កម្មករនិយោជិតនៅពេលចាកចេញពីរោងចក្រក្រោយពេលមេឃងងឹត។ ថ្វីបើថ្នាក់គ្រប់គ្រងពិតជាបានអនុវត្តការផ្លាស់ប្តូរទាំងអស់នេះ ហើយអំពើហិង្សាបានស្ងប់ស្ងាត់ទៅវិញក្នុងអំឡុងពេលនេះក្ដី ប៉ុន្តែនៅខែសីហា ថ្នាក់គ្រប់គ្រងបានលុបចោលដោយខុសច្បាប់នូវកិច្ចសន្យារបស់កម្មករនិយោជិតអចិន្ត្រៃយ៍ចំនួន ៦៥០នាក់។ ជាកិច្ចឆ្លើយតបជាមួយការលុបចោលកិច្ចសន្យាការងាររបស់កម្មករនិយោជិតដោយខុសច្បាប់នេះ សហជីពបានធ្វើកូដកម្ម ហើយរោងចក្រត្រូវបានរឹបអូសដោយការផ្ទុះអំពើហិង្សា ដែលមួយផ្នែកគឺជាការប្រព្រឹត្តរបស់នគរបាល។ ​WRC បានបន្តស្វែងរកការជួយជ្រោមជ្រែងពីអ្នកបញ្ជាទិញ ហើយកំពុងប្រាស្រ័យទាក់ទងជាបន្តជាមួយថ្នាក់គ្រប់គ្រងរោងចក្រ។ ​

 

រោងចក្រ Hana Cambodia

នៅដើមឆ្នាំ២០០៥  WRC បានផ្ដួចផ្ដើមការវាយតម្លៃភាពអនុលោមតាមច្បាប់នៅរោងចក្រ  Hana Cambodia ដែលជារោងចក្រផលិតសម្លៀកបំពាក់ មានទីតាំងនៅក្នុងខេត្តកណ្ដាល ប្រទេសកម្ពុជា។ រោងចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនពហុជាតិកូរ៉េ ឈ្មោះ ​Hana Global ។ នៅក្នុងពេលវាយតម្លៃរបស់ WRC រោងចក្រ Hana Cambodia ផលិតសម្លៀកបំពាក់មានអាជ្ញាប័ណ្ណរបស់សាកលវិទ្យាល័យសម្រាប់អ្នកទទួលអាជ្ញាប័ណ្ណសាកលវិទ្យាល័យឈ្មោះ  Top of the World និងទំនិញមិនមែនរបស់សាកលវិទ្យាល័យរបស់ក្រុមហ៊ុន Reebok ។

តាមរយៈការងារស៊ើបអង្កេតរបស់យើងនៅរោងចក្រ ​ WRC បានកំណត់ឃើញការរំលោភបំពានធ្ងន់ធ្ងរក្នុងវិស័យការងារថែមម៉ោង និងការផ្ដល់សំណងសម្រាប់ការងារថែមម៉ោង សេរីភាពសមាគម ការបៀតបៀន និងការរំលោភបំពាន និងសុខភាព និងសុវត្ថិភាពការងារ។ ក្នុងចំណោមការរំលោភបំពានធ្ងន់ធ្ងរបំផុតទាងនេះ ថ្នាក់គ្រប់គ្រងរោងចក្របានបញ្ឈប់មន្ត្រីសហជីពចំនួន ៣នាក់ពីការងារ  ដោយក្នុងនោះភស្ដុតាងដែលមានបង្ហាញឱ្យឃើញថាគឺជាទង្វើច្បាស់ក្រឡែតនៃការសងសឹកមកលើកិច្ចខិតខំរបស់កម្មករនិយោជិតក្នុងការតស៊ូមតិដើម្បីកែលម្អលក្ខខណ្ឌការងារ។ ការបញ្ឈប់មន្ត្រីសហជីព បូកផ្សំជាមួយ​សកម្មភាពដទៃទៀតក្នុងការបំភិតបំភ័យប្រឆាំងសហជីព ជាលទ្ធផលធ្វើឱ្យរោងចក្របានបំបាត់វត្តមានសហជីពពីក្នុងរោងចក្រ។  ​

ជាអកុសល ​ នៅពេលដែល WRC កំពុងស្ថិតក្នុងដំណើរការដើម្បីបញ្ចប់ការវាយតម្លៃភាពអនុលោមតាមច្បាប់របស់ខ្លួន និងកិច្ចខិតខំក្នុងការដោះស្រាយបឋម អ្នកបញ្ជាទិញដោយផ្ទាល់ចម្បងរបស់រោងចក្រនេះគឺក្រុមហ៊ុន ​ PNG ជាភ្នាក់ងារដែលក្រុមហ៊ុន​ Top of the World និងក្រុមហ៊ុន Reebok ដាក់ការបញ្ជាទិញទាំងអស់តាមរយៈក្រុមហ៊ុន PNG នេះ បានសម្រេចចិត្តដោយមានការព្រមព្រៀងពីក្រុមហ៊ុន Top of the World និង Reebok ថាដកការបញ្ជាទិញរបស់ខ្លួនទាំងអស់ចេញពីក្រុមហ៊ុន  Hana Cambodia ទៅកាន់រោងចក្រថ្មីនៅប្រទេសចិន។ ​ WRC បានដាក់សម្ពាធឱ្យក្រុមហ៊ុន PNG, Reebok, និង Top of the World ត្រូវពិចារណាលើការសម្រេចចិត្តនេះ ដោយហេតុថា វត្តមានរបស់អ្នកបញ្ជាទិញទាំងនេះនៅរោងចក្រគឺជាកម្លាំងធំធេងតែមួយគត់ដែលមាន ដើម្បីដាក់សម្ពាធឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ប៉ុន្តែយើងពុំបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនទាំងនេះ រក្សាចំណងអាជីវកម្មជាមួយក្រុមហ៊ុន Hana Cambodia បានឡើយ។

បើយោងតាមក្រុមហ៊ុន Top of the World និង Reebok បានឱ្យដឹងថា ការសម្រេចចិត្ត​ដកផលិតកម្មនេះផ្អែកលើការពិចារណាផ្នែកសេដ្ឋកិច្ច ពោលគឺពុំមែនជាកង្វល់ទាក់ទងជាមួយភាពអនុលោមតាមក្រមប្រតិបត្តិនោះឡើយ ប៉ុន្តែដោយសារតែផលិតកម្មត្រូវបានដកចេញនៅចំពេលមានការស៊ើបអង្កេត និងកិច្ចខិតខំដើម្បីដោះស្រាយនោះតាមទស្សនៈរបស់ WRC ចាត់ទុកថា ចំណុចនេះមិនមានភាពស៊ីសង្វាក់ជាមួយកាតព្វកិច្ចតាមក្រមប្រតិបត្តិសាកលវិទ្យាល័យរបស់ក្រុមហ៊ុន​ Top of the World នោះទេ (ហើយមិនស៊ីសង្វាក់ជាមួយកាតព្វកិច្ចដែលមានក្នុងក្រមប្រតិបត្តិរបស់ក្រុមហ៊ុន​ Reebok ខ្លួនឯងផ្ទាល់ផងដែរ) បើទោះបីជាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងគន្លងអាជីវកម្មជាប្រក្រតីក្ដី។ អាស្រ័យដោយមានការវិវត្តបែបនេះ យើងពុំមានសុទិដ្ឋិនិយមថា ការដោះស្រាយលើការរំលោភបំពានសិទ្ធិកម្មករនិយោជិតដូចត្រូវបានកំណត់ឃើញនៅក្នុងការស៊ើបអង្កេតរបស់ WRC គឺអាចសម្រេចបាននៅក្នុងរោងចក្រនេះក្នុងរយៈពេលខ្លី នៅពេលមិនមានការសម្រេចចិត្តពីអ្នកទទួលអាជ្ញាប័ណ្ណក្នុងការបញ្ជូនការបញ្ជាទិញត្រឡប់មកកាន់រោងចក្រវិញ និងមានការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំដើម្បីចម្រុញឱ្យមានសកម្មភាពកែតម្រូវនោះឡើយ។ បន្ថែមលើនេះ ថ្មីៗនេះ រោងចក្រ​ Hana បានផ្អាកផលិតកម្មដែលជាផ្នែកមួយបណ្ដាលមកពីការបាត់បង់ការបញ្ជាទិញពីក្រុមហ៊ុន Top of the World និង Reebok ។ នៅមិនទាន់មានភាពច្បាស់លាស់ថាតើរោងចក្រនឹងបើកទ្វារឡើងវិញ ឬយ៉ាងណាឡើយ។

ការសម្រេចចិត្តរបស់ម៉ាកយីហោទាំងអស់នេះក្នុងការចាកពីពីក្រុមហ៊ុន ​ Hana គឺជាកង្វល់ ជាពិសេស បើគិតទៅលើការប្តេជ្ញាចិត្តដែលរដ្ឋាភិបាលកម្ពុជាបានធ្វើឡើងក្នុងបរិបទនៃរវាងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីកែលម្អការជម្រុញការអនុវត្តច្បាប់ការងារនៅក្នុងប្រទេស។ យើងសង្ឃឹមថា ម៉ាកយីហោទាំងនោះនឹងរក្សាការបញ្ជាទិញក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ដំណើរការនេះ។