អំពីសមាគម

សមាគមសិទ្ធិកម្មករ (ជាភាសាអង់គ្លេស The Worker Rights Consortium-WRC) គឺ ជាអង្គការ ត្រួតពិនិត្យសិទ្ធិការងារដោយឯករាជ្យមួយដែលធ្វើការស៊ើបអង្កេតលក្ខខណ្ឌការ ងារក្នុងរោងចក្រនានា ទូទាំងពិភពលោក។ គោលបំណងសំខាន់ គឺប្រយុទ្ធប្រឆាំងលក្ខខណ្ឌ ការងារមិនល្អ ការពារសិទ្ធិកម្មករកាត់ដេរ និងផលិតផលផ្សេងទៀតដែលលក់នៅសហ រដ្ឋអាមេរិក។ WRC ធ្វើការស៊ើបអង្កេតដោយឯករាជ្យស៊ីជម្រៅ និងចេញរបាយការណ៍ជា សាធារណៈអំពីរោងចក្រដែលផលិតសំរាប់លក់ឱ្យទីផ្សារ ឬម៉ាកសំខាន់ៗនៅសហរដ្ឋអាមេរិច និងជួយកម្មករ នៅក្នុងរោងចក្រទាំងនោះចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ការ រំលោភបំពានដើម្បីការពារសិទ្ធិរបស់ពួកគេនៅកន្លែងការងារ។ WRC មានមោទនភាពដោយ មានការគាំទ្រពីសាកលវិទ្យាល័យជាង ១៥០ជាសមាជិក ហើយយើងយកចិត្តទុកដាក់ ចំពោះការអនុវត្តរបស់រោងចក្រ ផលិតសំលៀកបំពាក់ និងផលិតផលផ្សេងៗទៀត ដែលមានផ្លាកសញ្ញារបស់មហាវិទ្យាល័យ។
ព័ត៌មានបន្ថែម